ជាទូទៅបន្ទាប់ពី ទទួលទានអាហាររួច អ្នកច្បាស់ជាមានអារម្មណ៍ងងុយគេង ក៏ប៉ុន្តែអ្នកមិនគួរគេងបន្ទាប់ពីទទួលទាន អាហារពេលល្ងាចហើយភ្លាមនោះទេ ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់សុខភាព។ ទម្លាប់ក្នុងការគេង បន្ទាប់ពីទទួលទានបាយល្ងាចហើយភ្លាម អាចបង្កឲ្យមានផលប៉ះពាល់ ធ្ងន់ធ្ងរដល់សុខភាព៥ចំណុច។ ក្រហាយទ្រូងនៅពេល ដែលអ្នកគេងភ្លាមៗ បន្ទាប់ពីទទួលទានអាហារពេលល្ងាច ទឹកអាស៊ីតដែលជួយ ដំណើរការរំលាយអាហារ នឹងច្រាលទៅផ្លូវដង្ហើម និងបពង់ក។ ហេតុនេះហើយ ជាមូលហេតុដែលអ្នកនឹង មានអាការក្តៅក្នុងដើមទ្រូង ដែលជាញឹកញាប់គេតែងតែហៅថា ឆ្អល់ចុងដង្ហើម។...
នៅពេលដែលអ្នកគេងភ្លាមៗ ក្រោយពេលទទួលទានអាហារ រាងកាយមិនបាន សម្រាកគ្រប់គ្រាន់នោះទេ ហើយប្រព័ន្ធរំលាយអាហារត្រូវធ្វើធ្ងន់។ ទម្លាប់បែបនេះញឹកញាប់ពេក អាចបណ្តោលឲ្យអ្នកជួយ បញ្ហារំលាយអាហារ ក្រហាយទ្រូង គេងមិនលក់ និងកើនឡើងហានិភ័យ នៃជំងឺដាច់សរសៃឈាមខួរក្បាល។ បើយោងតាមការសិក្សា ទៅលើមនុស្សប្រមាណជា ៥០០នាក់ មានចំនួន ២៥០នាក់ដែលត្រូវបាន គេធ្វើរោគវិនិច្ឆ័យឃើញ មានជំងឺដាច់សរសៃឈាមខួរក្បាល ដោយសារតែទម្លាប់ទទួលទាន ហើយចូលគេងភ្លាម។ លើសពីនេះទៅទៀត...
អ្នកណាៗក៏ចង់មានសុខភាពល្អ ហើយរស់នៅបានយូរអង្វែងដែរ ក៏ប៉ុន្តែបំណងប្រាថ្នាមួយនេះកម្រ មានអ្នកទទួលបានណាស់ ដោយសារតែទម្លាប់រស់នៅមិនល្អ។ ទម្លាប់មួយចំនួនដែលអ្នកធ្វើ រាល់មុនពេលចូលគេងអាច ប៉ះពាល់ដល់គុណភាពនៃការគេង ហើយអាចមានគ្រោះថ្នាក់ ធ្ងន់ធ្ងរដល់សុខភាពថែមទៀត។ ខាងក្រោមនេះ គឺជាទង្វើមួយចំនួនដែល អ្នកគួរតែជៀសវាងមុនពេលចូលគេង៖ លេងទូរសព្ទដៃមុនពេលចូលគេង មនុស្សភាគច្រើនតែងតែទម្លាប់ ផ្ញើរសារ និយាយ ឆែកមើលអ៊ីម៉ែល លេងហ្វេសប៊ុក លេងហ្គេម ឬដាក់ទូរសព្ទដៃនៅក្បែរខ្លួន មុនពេលគេង។...