ព័ត៌មានអន្តរជាតិ
Update៖ រុស្ស៊ី សង្ឃឹមថា ការនាំចេញផលិតសមុទ្ររបស់ខ្លួនទៅកាន់ចិន នឹងកើនឡើង ក្រោយចិន ហាមការនាំចូលពី ជប៉ុន
ម៉ូស្គូ៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ថា ប្រទេសរុស្ស៊ីសង្ឃឹមថា នឹងបង្កើនការនាំចេញផលិតផលសមុទ្ររបស់ខ្លួនទៅកាន់ប្រទេសចិន ក្រោយពីការហាមឃាត់របស់ប្រទេសចិន លើការនាំចូលអាហារសមុទ្ររបស់ប្រទេសជប៉ុន ក្រោយពីការបញ្ចេញទឹកវិទ្យុសកម្មដែលត្រូវបានចម្រាញ់ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ដែលបានបំផ្លាញចូលទៅក្នុងសមុទ្រ ។ លោក Rosselkhoznadzor អ្នកឃ្លាំមើលសុវត្ថិភាពចំណីអាហាររុស្ស៊ីបានលើកឡើងកាលពីខែកក្កដាថា ប្រទេសរុស្ស៊ី គឺជាអ្នកផ្គត់ផ្គង់ផលិតផលសមុទ្រដ៏ធំបំផុតមួយទៅកាន់ប្រទេសចិន ដែលមានក្រុមហ៊ុនរុស្ស៊ីចំនួន៨៩៤ក្រុមហ៊ុន ត្រូវបានអនុញ្ញាតឱ្យនាំចេញអាហារសមុទ្រ ។...