ស៊ីដនី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ថា លក្ខខណ្ឌអាកាសធាតុខ្លាំង កំពុងបន្តបំផ្លាញការបំផ្លិចបំផ្លាញ ក្នុងអំឡុងពេលដើមរដូវក្តៅ នៅក្នុងប្រទេសអូស្ត្រាលី ជាមួយនឹងគ្រោះទឹកជំនន់កើតឡើង នៅភាគខាងកើតរបស់ប្រទេស និងភ្លើងឆេះព្រៃនៅភាគខាងលិច ។ ការិយាល័យឧតុនិយម ហៅកាត់ថា (BoM) បានព្យាករណ៍ថា នឹងមានភ្លៀងធ្លាក់បន្ថែមទៀត និងព្យុះផ្គររន្ទះខ្លាំងដែលអាចកើតមាន នៅទូទាំងភាគអាគ្នេយ៍នៃរដ្ឋ Queensland នៅថ្ងៃព្រហស្បតិ៍នេះ...
បរទេស៖នៅក្នុងការសិក្សាស្រាវជ្រាវ ថ្មីមួយ ដែលត្រូវបានចេញផ្សាយដោយទូរទស្សន៍ BBC បានបង្ហាញថា ចំនួនភាគរយនៃពលរដ្ឋពិភពលោកកាន់តែច្រើនឡើង បាននឹងកំពុងប្រឈមមុខ ទៅនឹង ហនិភ័យកាន់តែខ្លាំងចំពោះគ្រោះទឹកជំនន់ គិតចាប់តាំងតែ ពីឆ្នាំ២០០០មក។ ការសិក្សាស្រាវជ្រាវដែលធ្វើឡើង តាមរយៈរូបភាពជាច្រើនសន្លឹកដែលប្រមូលបាន ពីផ្កាយរណបនិងត្រូវបានរក្សាទុកពី មួយឆ្នាំទៅហើយវាត្រូវបានគេយកមកធ្វើការទស្សទាយនិងព្យាករណ៍ គណនាដោយម៉ាស៊ីនកំព្យូទ័រ។ ការវិភាគក៏បានបង្ហាញដែរថា ចំនួនភៀសខ្លួន ចេញពីតំបន់ទឹកជំនន់និងចំនួនព្រឺត្តិការណ៍ទឹកជំនន់ ជាក់ស្តែងគឺមានចំនួនច្រើនជាងគេការព្យាករណ៍ទៅទៀតហើយជឿជាក់ថា នៅត្រឹមឆ្នាំ២០៣០ ខាងមុខមនុស្សជា...
បរទេស៖យោងតាមការចេញផ្សាយរបស់ CNA នៅថ្ងៃអាទិត្យនេះបានឲ្យដឹងថាអធិកាបតីអាល្លឺម៉ង់ លោកស្រី Angela Merkel នឹងបំពេញទស្សនកិច្ចទៅកាន់ទីតាំងរងគ្រោះ ដោយសារគ្រោះធម្មជាតិ ទឹកជំនន់នៅអ៊ឺរ៉ុបខាងលិច។ ទស្សនកិច្ចលើកនេះត្រូវបានធ្វើឡើងនៅក្រោយពេលដែលគ្រោះ ទឹកជំនន់ជាច្រើនថ្ងៃបានវាយប្រហារទៅលើតំបន់អ៊ឺរ៉ុប ខាងលិចនិងបានបណ្តាលឲ្យមនុស្សប្រមាណជា១៧១នាក់មកហើយបាត់បង់ជីវិត និងជាច្រើនទៀត នៅបន្តបាត់ខ្លួននៅឡើយ។ ក្នុងនោះមនុស្ស១៤៤នាក់ដំបូង បានបាត់បង់ជីវិតគិតចាប់ពីពេលដែលទឹកជំនន់ ដ៏អាក្រក់បំផុតមិនធ្លាប់មានរបស់អាល្លឺម៉ង់ បានវាយប្រហារហើយប្រមាណជា២៧នាក់ ទៀតបានបាត់បង់ជីវិតនៅក្នុងប្រទេសប៊ែលហ្ស៊ិក។ មកដល់ពេលនេះក្រុមអ្នកសង្គ្រោះ នៅក្នុងប្រទេសទាំងពីរអាល្លឺម៉ង់និងប៊ែលហ្ស៊ិក នៅតែបន្តដំណើរការស្វែងរកជនរងគ្រោះដែលបាត់ខ្លួននៅឡើយទោះបីជាស្ថានភាពនិងលក្ខខណ្ឌ...
អាក់ក្រា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ថា យ៉ាងហោចណាស់មនុស្ស ចំនួន៧នាក់បានស្លាប់ នៅក្នុងគ្រោះទឹកជំនន់ ដែលបានកើតឡើង នៅផ្នែកខ្លះនៃភាគខាងត្បូង ប្រទេសហ្គាណា ។ មន្ត្រីមួយរូបបាន និយាយកាលពីថ្ងៃចន្ទ ។ លោក Atakora Manu រដ្ឋបាល នៃអង្គការគ្រប់គ្រងគ្រោះមហន្តរាយជាតិ ប្រចាំតំបន់ Ashanti...