បច្ចេកវិទ្យា
មកដឹងពីការប្រើប្រាស់ចង្កៀង និងអំពូល ដែលបំពាក់លើរថយន្ត
មុនចេញដំណើរម្តងៗ អ្នកបើកបររថយន្ត ត្រូវតែពិនិត្យនូវផ្នែកសំខាន់ៗរបស់រថយន្ត ដើម្បីឱ្យការធ្វើដំណើរប្រកបដោយសុវត្ថិភាព ក្នុងនោះគឺត្រូវធានាថា ចង្កៀងមុខរបស់រថយន្តគឺមិនដាច់ ឬខូចនោះទេ ព្រោះវាមានសារៈសំខាន់បំផុតនៅពេលបើកបរពេលយប់ ពោលគឺវាហាក់ដូចភ្នែកមនុស្សយើងអ៊ីចឹង។ ក្រៅពីចង្កៀងមុខក្រោយ រថយន្តក៏ត្រូវបានបំពាក់នូវអំពូលផ្សេងៗទៀត ដើម្បីបង្កើនសុវត្ថិភាព ងាយស្រួលដល់ការបើកបរក្នុងស្ថានភាពអាកាសធាតុផ្សេងៗ។ មិនតែប៉ុណ្ណោះ ការបំពាក់អំពូលច្រើនប្រភេទបែបនេះ ក៏ជាចំណុចសក្តានុពលឈានមុខគេ ក្នុងការទាក់ទាញអ្នកប្រើប្រាស់ ដើម្បីយកឈ្នះលើគូប្រជែង។ តោះមកដឹងពីមុខងារសំខាន់ៗរបស់ពួកវាដូចខាងក្រោម៖ ចង្កៀងមុខ ចង្កៀងមុខមានភ្លើង ២ប្រភេទ...