ព័ត៌មានអន្តរជាតិ
សេដ្ឋកិច្ចស៊ុយអែត នឹងធ្លាក់ចុះនៅឆ្នាំ២០២៣ ដោយសារតែអតិផរណា និងអត្រាការប្រាក់កើនឡើង
ស្ដុកហូម ៖ ទីភ្នាក់ងារ រដ្ឋាភិបាលមួយ បានឲ្យដឹង កាលពីថ្ងៃពុធថា សេដ្ឋកិច្ចស៊ុយអែត នឹងធ្លាក់ចុះនៅឆ្នាំក្រោយ ដោយសារតែអតិផរណា និងអត្រាការប្រាក់ កើនឡើង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ វិទ្យាស្ថានស្រាវជ្រាវ សេដ្ឋកិច្ចជាតិស៊ុយអែត (NIER) បានឲ្យដឹង នៅក្នុងរបាយការណ៍មួយថា ផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់មនុស្សម្នាក់ ត្រូវបានគេរំពឹងថា...