ព្រឹត្តិការណ៍
រឿងទាំង ៦ ត្រូវប្រយ័ត្នបំផុត ពេលទៅចាក់សាំង
ពេលចូលទៅចាក់សាំងតាមស្ថានីយ៍ អ្នកបើកបរមួយចំនួន មើលស្រាលស្ថានភាពគ្រោះថ្នាក់ ដោយមានករណីច្រើន បានកើតឡើងដោយសារការធ្វេសប្រហែស ។ យានយន្តសព្វថ្ងៃនេះ ភាគច្រើនប្រើប្រាស់ប្រេងសាំងជាឥន្ធនៈ ហើយស្ថានីយ៍ប្រេងឥន្ធនៈមានគ្រប់ទីកន្លែងតាមដងផ្លូវជាតិ និងទីប្រជុំជន។ ប្រេងសាំងជាអង្គធាតុងាយឆាបឆេះ អាចបង្កជាអគ្គីភ័យ ដែលអាចឲ្យមានគ្រោះថ្នាក់ដល់ជីវិតបាន ។ ដូចនេះពេលចូលទៅចាក់សាំង តាមស្ថានីយ៍ប្រងឥន្ធនៈជារឿងមួយ ដែលត្រូវប្រុងប្រយ័ត្នខ្ពស់ ។ ១. ពន្លត់ម៉ាស៊ីនយានយន្ត ការបញ្ឆេះម៉ាស៊ីន ចោលពេលកំពុងចាក់សាំង...