សិល្បៈ និង កម្សាន្ត
ចាន់ កែវនិមល ជាសះស្បើយពីជំងឺកូវីដហើយ ព្រមទាំងបង្ហើបពីកម្លាំងស័ក្តិសិទ្ធិ ជួយឲ្យខ្លួនឆាប់ជា
បន្ទាប់ពីបានសម្រាកព្យាបាលខ្លួន ពីជំងឺកូវីដ ១៩ ពេលនេះអ្នកនាង ចាន់ កែវនិមល បានជាសះស្បើយជាស្ថាពរហើយ។ នេះជាថ្ងៃដ៏រីករាយសម្រាប់គ្រួសារ របស់ពិធីការិនី ចាន់ កែវនិមលដែលអាចជួបជុំគ្រួសារជាថ្មី ក្រោយក្លាយជាជនរងគ្រោះ ដោយសារឆ្លងជំងឺកូវីដ ១៩ កាលពីដើមខែមីនា។ ប៉ុន្តែបើទោះបីជាបានទទួលលទ្ធផល បញ្ជាក់ថាអ្នកនាងបានជាសះស្បើយ ប៉ុន្តែទាំងក្រុមគ្រួសារត្រូវបន្តធ្វើចត្តាឡីស័ក ១៤ថ្ងៃទៀត ដើម្បីឲ្យប្រាកដថា ជាស្បើយ ១០០ភាគរយ។...