ព័ត៌មានអន្តរជាតិ
Silicon Valley បង្កើនការពិនិត្យយ៉ាងខ្លាំងបំផុត លើបុគ្គលិកជនជាតិចិន ដើម្បីទប់ស្កាត់ចារកម្ម
វ៉ាស៊ីនតោន ៖ ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេ របស់អាមេរិក បានចេញសេចក្តីរាយការណ៍ ដើម្បីបង្កើនការត្រួតពិនិត្យសុវត្ថិភាពបុគ្គលិក និងអ្នកដាក់ពាក្យការងារ ដែលអ្នកជំនាញ និយាយថា សកម្មភាពទំាងនេះធ្វើឡើងជាចាំបាច់ ក្នុងការទប់ទល់នឹងការគំរាមកំហែង ចារកម្មតាមអ៊ីនធើណេតពីប្រទេសចិន។ ខណៈការពិនិត្យមើលប្រសើរឡើង កំពុងត្រូវបានអនុវត្តចំពោះនិយោជិត និងអ្នកដាក់ពាក្យគ្រប់ជាតិសាសន៍ អ្នកដែលមានគ្រួសារ ឬទំនាក់ទំនងផ្សេងទៀតជាមួយប្រទេសចិន ត្រូវបានគេគិតថា ងាយរងគ្រោះដោយសម្ពាធពីរដ្ឋាភិបាលក្រុងប៉េកាំង។ ប៉ុន្តែយ៉ាងហោចណាស់ និស្សិតបញ្ចប់ការសិក្សាផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រចិនម្នាក់ នៅសាកលវិទ្យាល័យអាមេរិក...