ព័ត៌មានអន្តរជាតិ
ចិនបើកកំពង់ផែ មមាញឹកបំផុតទី ៣ របស់ពិភពលោកឡើងវិញ បន្ទាប់ពីផ្អាក ដោយមេរោគវាយលុក
ប៉េកាំង៖ប្រទេសចិនបានបើកឡើងវិញនូវកំពង់ផែសំខាន់មួយ នៅកំពង់ផែដឹកទំនិញមមាញឹកបំផុតទីបីរបស់ ពិភពលោកកាលពីថ្ងៃពុធ បន្ទាប់ពីការបិទដើម្បីគ្រប់គ្រងមេរោគឆ្លងបង្ក ឲ្យមានការថយចុះដ៏សំខាន់នៅកន្លែងផ្សេងទៀតហើយ ការនាំចេញកាន់តែអាក្រក់ទៅៗ បានពន្យារពេលដែលបណ្តាលមកពីជំងឺរាតត្បាត យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ការផ្អាកនៅកំពង់ផែ Ningbo-Zhoushan ភាគខាងកើតបានចាប់ផ្តើមកាលពី២សប្តាហ៍មុន នៅពេលដែលកម្មករម្នាក់នៅចំណត Meishan របស់ខ្លួនបានធ្វើតេស្តិ៍វិជ្ជមានមេរោគCOVID-19។បើតាមប្រព័ន្ធផ្សព្វផ្សាយចិន Caixin នៅសប្តាហ៍នេះថា កំពង់ផែនេះគ្រប់គ្រងមួយភាគប្រាំនៃបរិមាណកុងតឺន័រនៅ Ningbo-Zhoushan និងការបង្ខំឲ្យកប៉ាល់ទៅកាន់កំពង់ផែចិន ផ្សេងទៀតត្រូវបានប្រឈមមុខនឹងការកកស្ទះដ៏អាក្រក់បំផុតរបស់ពួកគេក្នុងរយៈពេល៧ឆ្នាំនេះ។ ការបិទនេះបានបន្ថែមភាពតានតឹងដល់បណ្តាញដឹកជញ្ជូន ទូទាំងពិភពលោក...