ក្នុងប្រទេសចិន មានសំណង់ស្ថាបត្យកម្មបុរាណៗជាច្រើន ដែលបន្សល់ទុកពីដូនតារបស់គេ រហូតមកដល់សព្វថ្ងៃនេះ។ អគារខ្លះ ពួកគេនៅតែបន្តប្រើប្រាស់ ហើយសំណង់ខ្លះទៀតពូកគេដាក់ជាតំបន់រមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រ។ បើនិយាយពីមហាកំពែងចិន នរណាក៏ស្គាល់ថាជាតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រមួយ ប៉ុន្តែមិនសូវមានច្រើនទេ ដែលដឹងពីប្រវែងពិតនៃមហាកំពែងនេះ។ មហាកំពែងនេះ មានប្រវែងសរុបប្រមាណ ២ម៉ឺនគីឡូម៉ែត្រ ហើយកសាងឡើងដំបូងបង្អស់ដោយអធិរាជ Qin Shi Huang នៅសតវត្សទី ៣ មុនគ្រិស្តសករាជ។ កាលនោះ...
សេនហ្វ្រេនស៊ីស្កូ៖Meta កាលពីថ្ងៃអង្គារបាននិយាយថា ខ្លួនបានលុបគណនី Facebook រាប់ពាន់ ជាផ្នែកមួយនៃប្រតិបត្តិការសារឥតបានការរបស់ប្រទេសចិនតាមប្រព័ន្ធអ៊ីនធើណេតកំពុងរីករាលដាល ព្យាយាមជំរុញប្រទេសចិនដោយសម្ងាត់ និងរិះគន់លោកខាងលិច យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ ។ បើយោងតាមរបាយការណ៍គំរាមកំហែង Meta ថា យុទ្ធនាការដែលត្រូវបានគេស្គាល់ថា ជា “Spamouflage” មានសកម្មនៅទូទាំងវេទិកា និងវេទិកាជាង ៥០ រួមទាំង Facebook Instagram...
តាមជំនឿប្រពៃណីជនជាតិចិន បានជ្រើសយកថ្ងៃទី១៥ នៃខែទី៧ ក្នុងប្រតិទិនចន្ទគតិ ដោយឆ្នាំ២០២៣នេះ គឺត្រូវនឹងថ្ងៃទី៣០ ខែសីហា ដើម្បីប្រារព្ធពិធី សែនក្បាលទឹក។ ព្រលឹងខ្មោចទាំងឡាយ នឹងត្រូវដោះលែងឲ្យមានសេរីភាព និងធ្វើដំណើរមកឋានមនុស្សរយៈពេល១ខែ ដើម្បីស្វែងអាហារ និងគ្រឿងសំណែនផ្សេងៗពីកូនចៅ។ តាមជំនឿជនជាតិចិន និងអ្នកជាប់សែស្រឡាយចិនគិតថា ពេញមួយខែនៃពិធីសែនក្បាលទឹក ឋាននរកនឹងបើកចំហឲ្យព្រលឹងខ្មោចទាំងឡាយ មករកញាតិសន្ដាន និងចំណីអាហារគ្រឿងសំណែនផ្សេងៗពីកូនចៅ។ នៅខែនេះ មនុស្សម្នាទាំងអស់ដែលមានជំនឿ...
ទីក្រុងប៉េកាំង ៖ សេចក្តីព្រាងបទប្បញ្ញត្តិដែលបានចេញ ផ្សាយកាលពីថ្ងៃអង្គារ បាននិយាយថា ក្រុមហ៊ុនដែលប្រើប្រាស់ បច្ចេកវិទ្យាសម្គាល់ផ្ទៃមុខក្នុង ប្រទេសចិននឹងត្រូវតម្រូវឲ្យទទួលបានការយល់ព្រម ឬការអនុញ្ញាតផ្លូវច្បាប់ មុនពេលប្រមូលព័ត៌មាន ផ្ទាល់ខ្លួន ខណៈការកំណត់ច្បាប់ នឹងមិនអនុវត្តចំពោះស្ថាប័ន មួយចំនួននោះទេ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ ប្រទេសចិនជាសង្គមមួយ ក្នុងចំណោមសង្គមត្រូវបានឃ្លាំមើលបំផុត នៅលើផែនដីជាមួយនឹងកាមេរ៉ា CCTV រាប់ពាន់គ្រឿង...
ទីក្រុងប៉េកាំង ៖ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ការគ្រប់គ្រងរបស់ចិន លើការនាំចេញលោហធាតុ ចំនួន ២ មានសារសំខាន់ ក្នុងការផលិតឧបករណ៍ អេឡិចត្រូនិក បានចូលជាធរមាន កាលពីថ្ងៃអង្គារមួយថ្ងៃ បន្ទាប់ពីទីក្រុងប៉េកាំង បានដាក់ផែនការការ ទប់ស្កាត់ការលក់ យន្តហោះគ្មានមនុស្ស បើកមួយចំនួនពីបរទេស ។ រដ្ឋបាល Biden ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះបានបង្កើនវិធានការ...
អាមេរិក៖សមាជិកព្រឹទ្ធសភាអាមេរិក លោក Ron Wyden (D-OR) បាននិយាយថា វាជាកំហុសរបស់ Microsoft ដែលពួក Hacker ចិនបានលួចចូលទៅក្នុង Exchange Online ហើយលោកចង់ឲ្យភ្នាក់ងាររដ្ឋាភិបាលចំនួន ៣ ដាច់ដោយឡែកពីគ្នាដើម្បីបើកការស៊ើបអង្កេត និងឲ្យ Microsoft ទទួលខុសត្រូវចំពោះការអនុវត្តសុវត្ថិភាពតាមអ៊ីនធើណេតដែលធ្វេសប្រហែសរបស់ខ្លួន នេះយោងតាមការចេញផ្សាយពីគេហទំព័រ MSN ។...
ចិន ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Xinhua បានប្រាប់ឲ្យដឹងថា ព្រឹត្តិការណ៍ការប្រកួតកីឡា សាកលវិទ្យាល័យពិភពលោក “FISU” លើកទី ៣១ ដែលត្រូវបានពន្យារពេល២ លើក ដោយសារការព្រួយបារម្ភអំពីជំងឺ COVID-19 គ្រោងនឹងបើកនៅថ្ងៃសុក្រ នៅទីក្រុង Chengdu រដ្ឋធានីនៃខេត្ត Sichuan ភាគនិរតីនៃប្រទេសចិន ។ ទីក្រុង...
ក្រសួងពាណិជ្ជកម្មឥណ្ឌា បានច្រានចោលសំណើរបស់ក្រុមហ៊ុនចិន BYD ដែលមានគម្រោងវិនិយោគរោងចក្រផលិតរថយន្តអគ្គិសនីតម្លៃ ១ពាន់លានដុល្លារ ក្នុងប្រទេសនេះ។ ការបដិសេធសំណើវិនិយោគនេះ ក្រោមលេសថា ព្រួយបារម្ភពីសន្តិសុខជាតិ បន្ទាប់ពីរដ្ឋាភិបាលឥណ្ឌា បានកែប្រែគោលនយោបាយការវិនិយោគផ្ទាល់ពីប្រទេសជាប់ព្រំដែន កាលពីឆ្នាំ២០២០។ តែយ៉ាងណាមិញ មន្រ្តីជាន់ខ្ពស់ចិន បានជួបចរចាជាមួយភាគីឥណ្ឌា ជុំវិញរឿងនេះហើយ។ ដើមឡើយ ក្រុមហ៊ុន BYD គ្រោងបង្កើតទីតាំងមួយជាមួយក្រុមហ៊ុនក្នុងស្រុកឥណ្ឌា Megha Engineering...
គម្រោងស្រាវជ្រាវវិទ្យាសាស្ត្រសំខាន់ៗ កំពុងរីកចម្រើនជាលំដាប់ នៅក្នុងប្រទេសចិន ជាមួយនឹងគម្រោងមួយចំនួន ដើម្បីបម្រើដល់ស្ថានីយ អវកាសចិន (CSS) សម្រេចបាននូវ របកគំហើញបច្ចេកវិទ្យា និងលទ្ធផលចុងក្រោយហើយ ។ លោក Wang Yifang នាយកវិទ្យាស្ថានរូបវិទ្យាថាមពល នៃបណ្ឌិតសភាវិទ្យាសាស្ត្រចិន (CAS) បានប្រាប់ China Media Group ថា...
អូស្ត្រាលី៖យោងតាមការចេញផ្សាយ ពីគេហទំព័រ Xinhua បានប្រាប់ឲ្យដឹងថា ថ្ងៃទី១៨ ខែកក្កដា ក្រុមបាល់ទាត់ជម្រើសជាតិប្រទេសចិនបានប្តេជ្ញាបង្ហាញទម្រង់លេងឲ្យល្អបំផុតរបស់ពួកគេ និងត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពិភពលោកនារី “FIFA Women’s World Cup” នាពេលខាងមុខ។ ក្រុមចិនបានឈានដល់ជុំទី ១៦ សម្រាប់ការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ ២០១៩ បានបន្តការហ្វឹកហាត់របស់ពួកគេនៅទីក្រុង Adelaide កាលពីថ្ងៃអង្គារមួយថ្ងៃ បន្ទាប់ពីស្មើ...