សុខភាព និង ផ្លូវភេទ
មូលហេតុនៃ ការចេញទឹកមាត់ច្រើន ញឹកញាប់
ការចេញទឹកមាត់ខ្លាំង ដែលជាការកើនឡើង បរិមាណទឹកមាត់នៅក្នុងមាត់ ជាធម្មតាគឺជាបញ្ហាដែល កើតមានតែមួយរយៈពេល ហើយវាមិនមានអ្វីដែលគួរ អោយព្រួយបារម្ភនោះទេ។ ជាធម្មតា, ក្រពេញទឹកមាត់របស់អ្នកផលិត ទឹកមាត់ប្រហែលជា០,៥ ទៅ១,៥លីត្រក្នុងមួយថ្ងៃ។ ទោះជាយ៉ាងណាក៏ដោយ, ដោយសារតែការលេបវាជាញឹកញាប់ និងដោយអឆន្ទះនោះ, ជាទូទៅអ្នកមិនដឹងអំពីទឹកមាត់នេះនោះទេ។ ប្រសិនបើអ្នកហាក់ដូចជា មានការបញ្ចេញទឹកមាត់ច្រើនភ្លាមៗ, វាអាចដោយសារតែក្រពេញទឹកមាត់ របស់អ្នកកំពុងតែបង្កើត ទឹកមាត់ច្រើនជាងធម្មតា ឬដោយសារតែមាន ការពិបាកនឹងលេប។...