ព័ត៌មានអន្តរជាតិ
ក្រុមចោរប្លន់ធនាគារចំនួន២៥នាក់ ត្រូវបានប៉ូលិសបាញ់សម្លាប់ នៅភាគអាគ្នេយ៏ នៃប្រទេសប្រេស៊ីល
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ថា យ៉ាងហោចណាស់ជនសង្ស័យដែលជាចោរប្លន់ធនាគារចំនួន២៥នាក់ត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យ នៅក្នុងពេលប៉ះទង្គិចគ្នាជាមួយនឹងអាជ្ញាធរប្រេស៊ីលនៅរដ្ឋ Minas Gerais ភាគអាគ្នេយ៍នៃប្រទេសនេះ ។ ព្រឹត្តិការណ៍នេះបានកើតឡើងនៅក្នុងក្រុង Varginha ក្នុងអំឡុងពេលប្រតិបត្តិការរួមគ្នាដោយប៉ូលិស យោធា ប៉ូលិសប្រចាំការនៅលើផ្លូវហាយវេសហព័ន្ធ និងកងវរសេនាតូចប្រតិបត្តិការប៉ូលិសពិសេសរដ្ឋ Minas Gerais ប្រឆាំងនឹងក្រុមក្មេងទំនើងដែលគេសំដៅដល់ការប្លន់ធនាគារ ។ យោងតាមប៉ូលិសបានឲ្យដឹងថា...