ព្រឹត្តិការណ៍
ឆាមីសួរ តែងធ្វើជាចង្ហាន់ ទៅវត្តក្នុងបុណ្យភ្ជុំបិណ្ឌ ព្រោះមានប្រេតមួយពួក មានមាត់តូចប៉ុនគូទម្ជុល
ឆាមីសួរ គឺជាមុខម្ហូបមួយប្រភេទ ដែលគេតែងធ្វើជាចង្ហាន់យកទៅប្រគេនព្រះសង្ឃ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ។ តើមូលហេតុអ្វីបានជាចាស់ៗផ្ដាំឲ្យកូនចៅធ្វើម្ហូបនេះទៅវត្ត? ព្រះភិក្ខុ ធួន ច័ន្ទថន គង់នៅវត្តសន្សំកុសល រាជធានីភ្នំពេញ បានមានសង្ឃដីកាថា ការចម្អិនមីសួរ ឬគុយទាវ ដើម្បីធ្វើជាចង្ហាន់យកទៅវត្តនេះ គឺដោយសារតែមានជំនឿមួយទាក់ទងនឹងប្រេតមួយពួក។ ប្រេតទាំងនោះមានមាត់តូចប៉ុនគូថម្ជុល មិនអាចបរិភោគចំណីអាហារដែលមានទំហំធម្មតាបានទេ។ ដូចនេះហើយទើបពុទ្ធបរិស័ទដែលភ័យខ្លាចញាតិការបស់ខ្លួនមានបាបកម្មធ្លាក់ទៅចាប់កំណើតជាប្រេតជំពូកនេះ ពួកគាត់នាំគ្នាចម្អិនមីសួរយកទៅវត្តដើម្បីអាចឲ្យប្រេតទាំងនោះទទួលយកអាហារបាន ព្រោះគ្មាននរណាម្នាក់អាចដឹងនោះឡើយថា បុព្វការីជនរបស់ខ្លួនបានចាប់កំណើតជាអ្វីឲ្យប្រាកដ។ តាមឯកសារមួយចំនួនបានបង្ហាញថា...