សេដ្ឋកិច្ច
រដ្ឋាភិបាលបង្ហាញ ផែនការចំណាយថវិកាជាតិ និងថ្នាក់ក្រោមជាតិ សម្រាប់ឆ្នាំ២០២២ហើយ
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញសេចក្តីព្រាងផែនការប្រើប្រាស់ ថវិកាជាតិ សំរាប់ឆ្នាំ២០២២រួចហើយ ដោយក្នុងនោះថវិកាជិត១០០០លានដុល្លារ សំរាប់បន្តប្រយុទ្ឋនឹងជំងឺកូវីដ១៩។ យោងតាមរបាយការណ៍ស្តីពី ក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ សម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ជាក់ថា សម្រាប់ឆ្នាំក្រោយនេះ ថវិកាចំណាយនៅថ្នាក់ជាតិ គ្រោងចំនួន២៧,២០ភាគរយ និងថវិកាចំណាយនៅថ្នាក់ក្រោមជាតិ គ្រោងចំណាយចំនួន២,៩១ភាគរយ នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស)។ របាយការណ៍ដដែលបានបន្តថា សម្រាប់វិស័យសង្គមកិច្ច...