កីឡា
Monchenglabach លប់ចោលការហ្វឹកហាត់ ទាំងអស់របស់ក្លឹប ដើម្បីរំលែកទុកការស្លាប់យុវជន ឆ្នើមវ័យក្មេងម្នាក់
ក្លឹបអាល្លឺម៉ង់ Borrusia Monchenglabach បានប្រកាសលប់ចោលនូវការហ្វឹកហាត់ទាំងឡាយ សម្រាប់ក្រុមឈុតធំនិងក្រុមឈុតក្រោមអាយុ២៣ឆ្នាំ របស់ខ្លួនក្រោយហេតុការណ៍គ្រោះថ្នាក់ ចរាចរ ស្លាប់កីឡាករវ័យក្មេងម្នាក់របស់ខ្លួន កាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ។ កីឡាករវ័យក្មេងខ្សែការពារឆ្នើម Jordi Bongard មានវ័យទើបតែ២០ឆ្នាំ ប៉ុណ្ណោះបានទទួលមរណភាពក្រោយ ជួបឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរមួយ។ កីឡាកររូបនេះទើបតែបានចុះកុងត្រាជា កីឡាករអាជីពជាមួយ នឹងក្លឹបកាលពីរដូវក្តៅកន្លងទៅនេះប៉ុណ្ណោះជាមួយ នឹងពេលវេលារហូតដល់ឆ្នាំ២០២៤ ហើយក៏ធ្លាប់រកគ្រាប់ឲ្យក្រុមឈុតក្រោម២៣ ឆ្នាំបាន៩គ្រាប់ផងដែរក្នុងការបង្ហាញខ្លួនទាំង៧៤ ដងកន្លងមក។...