ព័ត៌មានអន្តរជាតិ
អ្នកវិទ្យាសាស្ត្រដោះស្រាយ អាថ៌កំបាំងនៅពីក្រោយ ការលិចនាវាចម្បាំងសតវត្សរ៍ទី ១៧ រកឃើញនៅឆ្នេរ Sussex
អង់គ្លេស៖ យោងតាមការចេញផ្សាយពី គេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា បំណែកនេះត្រូវបានគេរកឃើញកាលពី ៤ ឆ្នាំមុន ហើយត្រូវបានគេចាត់ទុកថា មានសារសំខាន់ខ្លាំងណាស់ ដែលត្រូវបានផ្តល់ការ ការពារកម្រិតខ្ពស់បំផុត ដោយអ្នកជំនាញនិយាយថា វាអាចផ្តល់នូវព័ត៌មានជាច្រើនអំពី កប៉ាល់ហូឡង់ត្រូវបានសាងសង់។ អ្នកវិទ្យាសាស្ត្របានដោះស្រាយ អាថ៌កំបាំងនៃអត្តសញ្ញាណ របស់នាវាចម្បាំងហូឡង់សតវត្ស១៧ ដែលបានលិចនៅឆ្នេរសមុទ្រ នៃចក្រភពអង់គ្លេស ខណៈដែលកំពុងផ្ទុកបន្ទះថ្មម៉ាបអ៊ីតាលីដ៏ល្អ។ ការលិចលង់កាលឆ្នាំ ១៦៧២ ហើយត្រូវបានគេរកឃើញនៅឆ្នាំ...