សុខភាព និង ផ្លូវភេទ
ពាក់ខ្សែពត់ធ្មេញក្លែងក្លាយ អាចបង្កផលប៉ះពាល់សុខភាពទាំងនេះ
ស្ទីលពាក់ខ្សែពត់ធ្មេញក្លែងក្លាយបានក្លាយជាការពេញនិយមរបស់យុវ័យមួយចំនួន។ ការពាក់ខ្សែពត់ធ្មេញក្លែងក្លាយអាចបង្កផលប៉ះពាល់ដល់សុខភាពធ្មេញ។ តើស្ទីលពាក់ខ្សែពត់ធ្មេញក្លែងក្លាយផ្តល់ផលប៉ះពាល់អ្វីខ្លះ? ខ្សែពត់ធ្មេញក្លែងក្លាយធ្វើឡើងពីខ្សែដែលមានដង្កៀបដូចដែកពត់ធ្មេញពិតប្រាកដអ៊ីចឹង។ ខ្សែនេះនឹងត្រូវបានបិទពីលើធ្មេញ បន្ទាប់មកត្រូវរុំព័ទ្ធជុំវិញថ្គាមខាងក្រោយដើម្បីភ្ជាប់វាឱ្យនៅជាប់មួយកន្លែង។ យោងតាមអ្នកជំនាញនៅជុំវិញពិភពលោក ការពាក់ខ្សែពត់ធ្មេញក្លែងក្លាយបណ្តាលឱ្យ៖ ១. ពុល ខ្សែពត់ធ្មេញក្លែងក្លាយត្រូវបានផលិតចេញពីវត្ថុធាតុដើមក្នុងតម្លៃថោកដែលអាចធ្វើឱ្យពុលបាន។ វត្ថុធាតុដើមទាំងនោះមានដូចជា ជ័រកៅស៊ូចម្រុះពណ៌ និងលោហធាតុដែលផ្ទុកសារធាតុសំណ។ ក្នុងករណីខ្លះពួកវាអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ជីវិតទៀតផង។ ២. ធ្មេញពុក និងប្រែពណ៌ ខ្សែពត់ធ្មេញក្លែងក្លាយត្រូវបានភ្ជាប់នឹងធ្មេញដោយប្រើកាវបិទធ្មេញតម្លៃថោកៗដែលបណ្តាលឱ្យខូចកាចាធ្មេញយ៉ាងធ្ងន់ធ្ងរ។ កាវនេះអាចជ្រាបជ្រៅចូលទៅក្នុងធ្មេញ និងបណ្តាលឱ្យធ្មេញប្រែពណ៌។ ៣....