ព័ត៌មានអន្តរជាតិ
ឆ្លើយឲ្យឆាប់ជឿ! អ្នកចិត្តសាស្រ្តព្រមាន៖ ឈប់គិតមុនពេលអ្នកនិយាយ ធ្វើឲ្យអ្នកហាក់ដូចជាកំពុងកុហក
បារាំង៖ អ្នកចិត្តសាស្រ្តបារាំងព្រមានថា ទោះបីជាពេលខ្លះ យើងត្រូវការពេលវេលា ដើម្បីពិចារណាចម្លើយរបស់យើង ដោយយកចិត្តទុកដាក់ក៏ដោយ ក៏យើងទំនងជាត្រូវបាន គេចាត់ទុកថា ជាអ្នកកុហក ប្រសិនបើយើងឈប់គិតមុន នឹងនិយាយចេញមក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ នៅក្នុងការពិសោធន៍ អ្នកស្ម័គ្រចិត្តបានមើលវីដេអូ និងស្តាប់សំឡេងរបស់មនុស្ស ដែលឆ្លើយសំនួរតាមសេណារីយ៉ូ មានពេលវេលាឆ្លើយតបខុសគ្នា។ អ្នកស្រាវជ្រាវបានរកឃើញថា អ្នកស្ម័គ្រចិត្ត បានធ្វើការឆ្លើយតបយឺតជាង ដោយមិនគិតពីភាពធ្ងន់ធ្ងរ...