ព័ត៌មានអន្តរជាតិ
សំបុត្រយន្តហោះថ្លៃពេក បុរសជនជាតិចិនម្នាក់សម្រេចចិត្តលួចរថយន្ត ៨គ្រឿង ដើម្បីធ្វើដំណើរទៅដល់ផ្ទះលោក ២.០០០គីឡូម៉ែត្រ
ចិន៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា បុរសជនជាតិចិនម្នាក់បានលួចរថយន្តចំនួន ៨ គ្រឿងឆ្លងកាត់ទីក្រុងចំនួន ៧ ក្នុងអំឡុងពេលធ្វើដំណើរទៅផ្ទះ ដោយបានបោះបង់ចោលរថយន្តនីមួយៗ នៅពេលដែលឡានអស់សាំង ដើម្បីចៀសវាងការបង់ថ្លៃសំបុត្រយន្តហោះ។ កាលពីពេលថ្មីៗនេះ ប៉ូលីសខេត្ត Hubei បានបង្ហាញនូវករណីពាក់ព័ន្ធនឹងជនសង្ស័យម្នាក់ ដែលបានលួចរថយន្ត ដើម្បីធ្វើដំណើរផ្លូវចម្ងាយត្រឡប់ទៅស្រុកកំណើតរបស់លោក ជំនួសឲ្យការទិញយន្តហោះទៅវិញ។ ជនសង្ស័យមានឈ្មោះ Chen មកពីទីក្រុង...