ព័ត៌មានអន្តរជាតិ
ក្រុមអ្នកស្រាវជ្រាវ ជនជាតិជប៉ុន បង្ហាញអគារ ទំនាញសិប្បនិម្មិត ត្រូវសាងសង់លើ ព្រះច័ន្ទ និងភពព្រះអង្គារ
ជប៉ុន ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា ក្រុមអ្នកស្រាវជ្រាវជប៉ុន បានស្នើឲ្យសាងសង់ អគារទំនាញសិប្បនិម្មិត នៅលើព្រះច័ន្ទ និងភពព្រះអង្គារ អាចជួយកាត់ បន្ថយហានិភ័យ សុខភាពដល់មនុស្សនៅក្នុងលំហ ខណៈសំណើនេះ ពាក់ព័ន្ធនឹងការសាងសង់ រចនាសម្ព័ន្ធបង្វិលដ៏ធំ នឹងបង្កើតឥទ្ធិពល នៃទំនាញដូចផែនដី តាមរយៈកម្លាំងកណ្តាល ។ សំណើរបស់ពួកគេធ្វើ តាមការសិក្សាបានចេញ...