ប្លែកៗ
យុគសម័យសំរិទ្ធ! ជនជាតិអ៊ឺរ៉ុបបុរាណ បានប្រើប្រាស់ថ្នាំពីរុក្ខជាតិ សម្រាប់ធ្វើពិធីក្នុង រូងភ្នំកាលពី ៣០០០ឆ្នាំមុន
អេស្ប៉ាញ ៖នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែលបានប្រាប់ឲ្យដឹងថា អ្នកស្រាវជ្រាវបានរកឃើញភស្តុតាង នៃការប្រើប្រាស់ថ្នាំបុរាណ ម្យ៉ាងក្នុងពិធីបុណ្យសម័យសំរិទ្ធ បន្ទាប់ពីការវិភាគលើសក់មនុស្ស ពីកន្លែងបញ្ចុះសពនៅ Menorca ប្រទេសអេស្ប៉ាញ បង្ហាញពីអរិយធម៌របស់មនុស្សសម័យបុរាណ បានប្រើប្រាស់ថ្នាំប្រភេទផលិតឡើងពីរុក្ខជាតិ។ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ការរកឃើញនេះគឺជាភស្តុតាងផ្ទាល់ដំបូងបង្អស់ នៃការប្រើប្រាស់ថ្នាំបុរាណនៅអឺរ៉ុប ដែលប្រហែលជាត្រូវបានប្រើប្រាស់ ជាផ្នែកនៃពិធីសាសនា។ អ្នកស្រាវជ្រាវបានរកឃើញឱសថដូចជា Scopolamine Ephedrine និងAtropine ក្នុងគំរូសក់ចម្លងចំនួន...