សុខភាព និង ផ្លូវភេទ
អ្នកមានជម្ងឺហើមជើង ត្រូវធ្វើដូចម្តេច ដើម្បីដោយស្រាយបញ្ហានេះបាន?
អ្នកមានជម្ងឺហើមជើងនៅពេលព្រឹក អ្នកនឹងទទួលអារម្មណ៍ថា ជើងមានសភាពធ្ងន់ និង ស្ពឹកស្រពន់ ហើយជួនកាលអ្នកនឹងមានអាការហើមសរសៃលសិកា។ អ្នកត្រូវសំអាតប្រព័ន្ធលសិកាៈ លសិកា ជាធាតុទឹកពណ៌លឿង ឬឥតពណ៌ដែលជ្រាបចេញពីឈាម មានតួនាទីសំខាន់ក្នុងការដឹកនាំគោលិកាក្រហម ប្រូតេអ៊ីន និងខ្លាញ់។ វាបំពេញចន្លោះរវាងជាលិកា និងសរសៃឈាមតូចឆ្មារ វាផ្ទេរកាកសំណល់ កោសិកា។ ដំណើររត់មិនល្អរបស់លសិកា បណ្តាលឲ្យមានដំណើរការជ្រាបទឹកនៅក្នុងជាលិកា។ ការប្រើប្រាស់រុក្ខជាតិ ឱសថអាចកាត់បន្ថយភាពជ្រាបទឹកនៃសរសៃឈាមតូចឆ្មា និងអាចបង្កើនភាពរឹងមាំដល់សរសៃឈាម។...