ព្រឹត្តិការណ៍
ព្រះលានជល់ដំរី! គ្រឹះជញ្ជាំងស្រុត និងទ្រេតខ្លាំង បណ្ដាលមកពីឬសឈើដុះចាក់ចូលក្នុងគ្រឹះ
ក្រុមអ្នកជំនាញ នៃអាជ្ញាធរជាតិ អប្សរា ដែលសហការជាមួយ ទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិកូរ៉េ(KOICA) តាមរយៈមូលនិធិបេតិកភណ្ឌកូរ៉េ(KCHF) កំពុងដំណើរការជួស ជុលរចនាសម្ពន្ធមួយ ចំនួនរបស់ព្រះលានជល់ដំរី ដែលរងការខូចខាត ឱ្យប្រសើរឡើងវិញ ។ អ្នកគ្រប់គ្រងគម្រោង មូលនិធិបេតិកភណ្ឌកូរ៉េ លោក PARK JIMIN មានប្រសាសន៍ថា ការជួសជុលព្រះលានជល់ ដំរីកំពុងធ្វើនៅទីតាំង ចំនួន២ផ្សេងគ្នា...