សុខភាព និង ផ្លូវភេទ
ទើបនឹងផ្ដាច់បារី? ចង់បន្សាបជាតិពុល ឬនីកូទីនពីរាងកាយ កុំរំលងអត្ថបទនេះ
ភាគច្រើននៃពួកយើងគិតថា អ្នកផលិតថ្នាំជក់បានបន្ថែមជាតិនីកូទីន ដោយចេតនាចូលទៅក្នុងផលិតផលរបស់ពួកគេ។ ប៉ុន្តែតាមពិតទៅជាតិនីកូទីន គឺជាថ្នាំសំលាប់សត្វល្អិត ដែលត្រូវបានប្រើប្រាស់ ដោយអ្នកដាំថ្នាំជក់ដើម្បីបំពុលសត្វល្អិត និងសត្វតូចៗដទៃទៀតដែលស៊ីស្លឹកថ្នាំជក់។ ទោះជាយ៉ាងណាវាបង្កផលប៉ះពាល់ អាក្រក់ដូចគ្នាចំពោះសុខភាពមនុស្ស។ នីកូទីនជាសារធាតុគីមីគ្រោះថ្នាក់បំផុតមួយចំពោះសុខភាព ក្នុងចំណោមសារធាតុគីមីច្រើនជាង ៤ ពាន់ប្រភេទដែលអ្នកជក់បារីបានស្រូបចូល។ ការស្រូបយកនូវសារធាតុនេះបង្កឲ្យកើតមានជំងឺគួរឱ្យព្រួយបារម្ភជាច្រើនប្រភេទ រួមបញ្ចូលទាំង ជំងឺរលាកទងសួតរ៉ាំរ៉ៃ ជំងឺហឺត និងជំងឺមហារីកសួត។ ប៉ុន្តែកុំបារម្ភ! អ្នកអាចបន្សាប ឬកាត់បន្ថយជាតិនីកូទីនបានដោយគ្រាន់តែទទួលទានអាហារនិងភេសជ្ជៈដែលវេបសាយសុខភាព Health.com.kh បង្ហាញខាងក្រោមនេះ...