ព័ត៌មានអន្តរជាតិ
ហ្វូស៊ីលថនិកសត្វអាយុ ៦៦លានឆ្នាំ ក្លាយជាគំរូដំបូងបំផុត នៃជីដូនជីតាពីបុរាណរបស់យើង និងអាចជាគន្លឹះស្វែងយល់ពីជីវិត បន្ទាប់ពីដាយណូស័រ
វ៉ាស៊ីនតោន៖ អាយុកាលថនិកសត្វដំបូងបំផុត នៅលើពិភពលោក ដែលមានអាយុកាលជិត ៦៦លានឆ្នាំ ត្រូវបានរកឃើញដោយអ្នកវិទ្យាសាស្ត្រ ហើយអាចផ្តល់ជាតម្រុយអំពី វិធីដែលជីដូនជីតាពីបុរាណរបស់យើងលូតលាស់ បន្ទាប់ពីដាយណូស័របានផុតពូជ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ អ្នកបុរាណវិទ្យាមកពីសារមន្ទីរ Burke នៃសាកលវិទ្យាល័យវ៉ាស៊ីនតោន បានវិភាគហ្វូស៊ីលផូស្វ័រជាច្រើនជា សមាជិកចំណាស់ជាងគេបំផុត នៃប្រភេទសត្វត្រូវបានគេស្គាល់ដំបូងបំផុត។ក្រុមអ្នកស្រាវជ្រាវបានសិក្សា ធ្មេញហ្វូស៊ីលពីតំបន់ Hell Creek នៅភាគឥសាននៃប្រទេសម៉ុនតាណា មានអាយុកាលប្រហែល...