ព័ត៌មានអន្តរជាតិ
មិកស៊ិកូ ប្តឹងអាមេរិក ពាក់ព័ន្ធនឹងបញ្ហា ជួញដូរអាវុធ
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថារដ្ឋាភិបាល នៃប្រទេសមិកស៊ិកូបានប្រកាសប្តឹង ក្រុមហ៊ុនផលិតអាវុធដ៏ធំបំផុតមួយ របស់អាមេរិកនិងចោទប្រកាន់ពួកគេថា បានបង្កើនសកម្មភាពជម្រុញលក់ តាមរយៈវិធី ដែលគ្មានការប្រុងប្រយ័ត្ន។ នៅក្នុងសេចក្តីបណ្តឹងនោះផងដែរក៏បានចោទប្រកាន់ ដែរថា ក្រុមហ៊ុនជាច្រើនទៀតរបស់អាមេរិក គឺបានដឹងរួចមកហើយថា ផលិតផលរបស់ពួកគេគឺត្រូវបានជួញដូរ ដោយខុសច្បាប់និងមានការពាក់ព័ន្ធដោយផ្ទាល់ ទៅនឹងការស្លាប់របស់ មនុស្សជាច្រើនរួចមកហើយ។ គួរឲ្យដឹងដែរថាមន្ត្រីរដ្ឋាភិបាលក៏បានបញ្ជាក់ដែរថាមិកស៊ិកូ កំពុងតែស្វែងរកការទូទាត់ជាជំងឺ ចិត្តប្រមាណជា១០ពាន់លានដុល្លារទោះបីជាទំហំនៃការសងនិងពិន័យនេះ នឹងត្រូវបាន សម្រេចចិត្តចុងក្រោយដោយតុលាការ...