រដូវភ្លៀងធ្លាក់បានចូលមកដល់ គ្រុនឈាម គឺជាជំងឺឆ្លងធ្ងន់ធ្ងរចំពោះកុមារតូចៗ បើសិនជាអាណាព្យាបាល មិនចាប់អារម្មណ៍តាមដានពី ស្ថានភាពជំងឺនេះដោយគ្រូពេទ្យនោះទេ ហើយនឹងអាចមានគ្រោះថ្នាក់ ដល់អាយុជីវិតថែមទៀត។ ត្បិតបច្ចុប្បន្ន ជំងឺនេះពុំមានស្ថានភាពឆ្លងរាតត្បាតខ្លាំងដូចមុន ប៉ុន្តែមន្ត្រីសុខាភិបាលនៅតែបារម្ភពីជំងឺនេះ និងត្រូវតែត្រៀមបង្ការជានិច្ច។ ជំងឺគ្រុនឈាមអាចកើតឡើង ទៅលើមនុស្សគ្រប់វ័យ ប៉ុន្តែនៅកម្ពុជា ជំងឺនេះកើតឡើងច្រើន លើមនុស្សដែលមានអាយុពី ១៥ឆ្នាំចុះ ហើយវាកាន់តែគ្រោះថ្នាក់បំផុត ចំពោះកុមារដែលមានអាយុ ៥ឆ្នាំចុះក្រោម។ ជំងឺគ្រុនឈាមវាមិនមែនជារឿងថ្មីនោះទេ...
Burkina Faso៖ យោងតាមការចេញផ្សាយពីគេហទំព័រ VOA បានប្រាប់ឲ្យដឹងថា ក្រសួងសុខាភិបាលនៃប្រទេស Burkina Faso បានប្រកាសពីការរាតត្បាតនៃជំងឺគ្រុនឈាម ចំពេលមានការផ្ទុះឡើងដ៏សាហាវបំផុតក្នុងរយៈពេលជាច្រើនឆ្នាំ ខណៈមនុស្សជាង ២០០ នាក់បានស្លាប់ ហើយករណីថ្មីកំពុងកើនឡើងយ៉ាងខ្លាំង។ក្រសួងបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយបានចេញផ្សាយកាលពីថ្ងៃពុធថា មានករណីសង្ស័យចំនួន ៥០,៤៧៨ និងការស្លាប់ចំនួន ២១៤ នាក់នៃជំងឺបណ្តាលមកពីមូសក្នុងឆ្នាំនេះ ដែលភាគច្រើននៅកណ្តាលទីក្រុងនៃរដ្ឋធានី Ouagadougou និង...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ថា ទីក្រុងញ៉ូដេលីនៃប្រទេសឥណ្ឌា បានកត់ត្រាករណីជំងឺគ្រុនឈាមចំនួន៤.៤៦៩ករណី និងការស្លាប់ពាក់ព័ន្ធចំនួន៩នាក់ ក្នុងឆ្នាំ២០២២ ។ នេះបើយោងតាមទិន្នន័យ ដែលចេញផ្សាយ ដោយសាជីវកម្មក្រុងដេលី (MCD) នៅថ្ងៃព្រហស្បតិ៍នេះ ។ យោងតាមទិន្នន័យ ចំនួនករណីគ្រុនឈាមខ្ពស់បំផុត នៅទីក្រុងដេលី ត្រូវបានកត់ត្រាក្នុងខែតុលា ដោយមានចំនួន១.២៣៨ ករណី...