ផ្សេងៗ
ករណី នៃអ្នកជំងឺគ្រុនផ្តាសាយ នៅក្នុងប្រទេសជប៉ុន ក្នុងរយៈពេល៧ថ្ងៃមកនេះ មានកម្រិតកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់
តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២៣ ថា ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញឲ្យដឹងកាលពីថ្ងៃសុក្រថា ចំនួនមធ្យម នៃអ្នកជំងឺគ្រុនផ្តាសាយ ក្នុងមួយស្ថាប័នវេជ្ជសាស្ត្រក្នុងប្រទេសជប៉ុន ក្នុងរយៈពេល៧ថ្ងៃរហូតដល់ថ្ងៃអាទិត្យ គឺមានមន្ទីរពេទ្យលើសពីមួយកន្លែង ដែលនេះបង្ហាញឲ្យឃើញពីការឆ្លងរាតត្បាតខ្លាំង ។ ក្រសួងសុខាភិបាលបានឲ្យដឹងថា ចំនួនជាមធ្យមនៃអ្នកជំងឺគ្រុនផ្តាសាយដែលត្រូវបានរាយការណ៍ដោយមន្ទីរពេទ្យមួយចំនួនដែលបានត្រួតពិនិត្យជាទៀងទាត់ចំនួន៥.០០០នាក់នៅទូទាំងប្រទេស តួលេខនេះបានឡើងពី០,៤ដល់១,៦៦ភាគរយ កាលពីពីសប្តាហ៍មុន។ ក្រសួងបានឲ្យដឹងថា តួលេខនេះមិនដែលនៅលើសពីកម្រិតកំណត់ក្នុងខែកក្កដាទេ ចាប់តាំងពីវិធីសាស្ត្ររាប់បច្ចុប្បន្នបានចាប់ផ្តើមក្នុងឆ្នាំ១៩៩៩...