ព័ត៌មានអន្តរជាតិ
សារធាតុទង់ដែង និងជាតិដែកក្នុងខួរក្បាល របស់អ្នកជំងឺង្វេងស្មារតីពេល ទទួលមរណភាពនាំឲ្យ មានក្តីសង្ឃឹមសម្រាប់អ្នកជំងឺ
អ្នកវិទ្យាសាស្ត្របាននិយាយថា ពួកគេបានរកឃើញទង់ដែង និងជាតិដែកដែលមិននឹកស្មានដល់ នៅក្នុងខួរក្បាលរបស់អ្នកជំងឺង្វេងស្មារតី ដែលទទួលមរណភាព បានបង្កើនក្តីសង្ឃឹមក្នុងការស្វែងរក វិធីព្យាបាលថ្មីសម្រាប់ជំងឺមួយនេះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ អ្នកស្រាវជ្រាវបាននិយាយថា នេះគឺជាលោហៈធាតុដំបូង ត្រូវបានបញ្ជាក់នៅក្នុងជាលិកា ខួរក្បាលរបស់មនុស្ស ហើយអាចជួយឲ្យយល់ បានកាន់តែច្បាស់ពីរបៀបដែល ពួកគេអាចចូលរួមចំណែកក្នុង ជំងឺសរសៃរប្រាសាទដូចជា ជំងឺញ័រសរសៃរសាច់ដុំ “Parkinson” និងជំងឺភ្លេចភ្លាំង។ ទោះបីជាលោហធាតុអាច កើតឡើងដោយធម្មជាតិនៅក្នុងរាងកាយ...