អង់គ្លេស៖ ការស្រាវជ្រាវថ្មីបានណែនាំថា ថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តជាច្រើន ប្រហែលជាមិនអាចព្យាបាល ស្ថានភាពបានឡើយ ព្រោះវាត្រូវបានគេប្រើ ដើម្បីកែតម្រូវមូលហេតុនៃជំងឺធ្លាក់ទឹកចិត្ត ដែលមិនមានជាក់ស្តែង យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។ លោកវេជ្ជបណ្ឌិតបានទទូចថា ថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តមានប្រសិទ្ធភាព និងបានជំរុញមនុស្ស កុំឲ្យឈប់ប្រើប្រាស់ថ្នាំរបស់ខ្លួន។ ការពិនិត្យឡើងវិញថ្មី នៃការសិក្សាមានស្រាប់បានសន្និដ្ឋាន ថាទ្រឹស្តី “អតុល្យភាពគីមី” នៃជំងឺធ្លាក់ទឹកចិត្តជាពិសេសកម្រិតទាប នៃសារធាតុសេរ៉ូតូនីន មិនឈរលើការត្រួតពិនិត្យនោះទេ។ សារធាតុសេរ៉ូតូនីន...
ភាគច្រើននៃពួកយើង ប្រហែលជាមិនធ្លាប់ដឹងទេថា ទម្លាប់មួយចំនួនអាចបង្កើន ហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត ឬ Depression។ ខាងក្រោមនេះជាទម្លាប់ដែលអ្នកគួរបញ្ឈប់ ដើម្បីកាត់បន្ថយហានិភ័យ នៃជំងឺធ្លាក់ទឹកចិត្ត ៖ ១. ការទទួលទានអាហារកែច្នៃ មិនត្រឹមតែជះផលប៉ះពាល់ លើសុខភាពរាងកាយប៉ុណ្ណោះទេ ប៉ុន្តែការទទួលទានអាហារកែច្នៃ ក៏មិនល្អចំពោះសុខភាពផ្លូវចិត្តគួរឱ្យបារម្ភផងដែរ។ នេះក៏ព្រោះតែអាហារកែច្នៃ ភាគច្រើនមានផ្ទុកជាតិស្ករចម្រាញ់, សារធាតុ GMO’s, សារធាតុគ្លូទែន (Gluten)...
អឺរ៉ុប៖ការសិក្សាផ្អែកលើការស្រាវជ្រាវ អំពីហ្សែនថ្មី បានបង្ហាញថា នៅពេលលោកអ្នកភ្ញាក់ពីដំណេក ឬចូលគេងត្រឹមតែមួយម៉ោងមុនអាចកាត់ បន្ថយហានិភ័យ នៃជំងឺធ្លាក់ទឹកចិត្តរបស់អ្នកបានរហូតដល់២៣ ភាគរយឯណោះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Colorado Boulder បានវិភាគទិន្នន័យហ្សែនរបស់មនុស្សពេញវ័យជិត ៨៤ ម៉ឺននាក់ដែលមានដើមកំណើតអឺរ៉ុប។ ពួកគេបានរកឃើញទំនាក់ទំនងរវាងគំរូនៃការកំណត់ពេលវេលានៃការគេងមុនគេដូចជា ការក្រោកពីគេង និងចូលគេងមុនកំណត់នឹងបន្ថយហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត។ វាអាចទៅរួចថា ការប៉ះពាល់នឹងពន្លឺកាន់តែខ្លាំង នៅពេលថ្ងៃបណ្តាលឲ្យមានឥទ្ធិពលនៃអរម៉ូនដែលអាចជះឥទ្ធិពលដល់អារម្មណ៍។...