សុខភាព និង ផ្លូវភេទ
ចង់ដឹងអត់ថា ផ្លែឈើអ្វីខ្លះអាចជួយឲ្យ អ្នកជៀសឆ្ងាយពីជំងឺផ្ដាសាយ?
រាងកាយប៉ះពាល់ទៅនឹង រាប់លានរៀងរាល់ថ្ងៃ ហើយវីតាមីនទាំងអស់ ដែលអ្នកទទួលបានពីការទទួលទាន ផ្លែឈើជួយពង្រឹងប្រព័ន្ធភាពស៊ាំ ឲ្យកាន់តែរឹងមាំប្រយុទ្ធប្រឆាំង មេរោគអស់ទាំងនោះ។ ផ្លែឈើជួយរាងកាយទប់ទល់នឹង មេរោគដែលអ្នកបានប៉ះពាល់ ជាពិសេសកំឡុងពេលរដូវរងារ។ យោងតាមការសិក្សា ស្រាវជ្រាវមួយបង្ហាញថា វីតាមីនដែលមានផ្ទុកនៅក្នុងផ្លែឈើ រក្សាកម្រិតខ្ពស់នៃភាពស៊ាំ ដូច្នេះរាងកាយនឹងទទួលបានឥទ្ធិពលខ្លាំងក្លា ប្រយុទ្ធប្រឆាំងរោគឆ្លងទូទៅដូចជា ជំងឺផ្ដាសាយ ឬគ្រុនផ្ដាសាយ។ អ្វីដែលពិសេសទៀតនោះ គឺការទទួលទានផ្លែឈើជាប្រចាំ ក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីក និងជំងឺបេះដូងផងដែរ។...