ព័ត៌មានអន្តរជាតិ
ការសិក្សាព្រមាន៖ អ្នករស់នៅក្បែរអំពូលអ៊ីយូតា សិប្បនិម្មិតមានអត្រាខ្ពស់ជាង ៥៥% បន្ទាប់រោគវិនិច្ឆ័យឃើញមាន ជំងឺមហារីកក្រពេញទីរ៉ូអ៊ីត
អាមេរិក៖ ការសិក្សាបានបង្ហាញថា ការរស់នៅក្នុងតំបន់ដែល មានពន្លឺសិប្បនិម្មិតខាងក្រៅ កម្រិតខ្ពស់អាចបង្កើនឱកាស នៃការវិវត្តទៅជាជំងឺមហារីកក្រពេញទីរ៉ូអ៊ីត ដោយពន្លឺភ្លើងអ៊ីយូតាអាចបង្កើនហានិភ័យ ដល់ទៅ ៥៥ភាគរយឯណោះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ អ្នកស្រាវជ្រាវមកពីមជ្ឈមណ្ឌល វិទ្យាសាស្ត្រសុខាភិបាល នៃសាកលវិទ្យាល័យ Texas បានស្វែងរកការផ្សារភ្ជាប់គ្នារវាង មនុស្សដែលវិវត្តទៅជាជំងឺមហារីកក្រពេញទីរ៉ូអ៊ីត និងកម្រិតនៃពន្លឺខាងក្រៅសិប្បនិម្មិត។ ពួកគេបានមើលទិន្នន័យ ពីក្រុមអ្នកចូលរួមចំនួន ៤៦៤.៣៧១ នាក់បានតាមដានអស់រយៈពេលប្រមាណ...