ព្រឹត្តិការណ៍
ជ្រុងមួយនៃគំនិត៖ ចំណុចវិជ្ជមាន របស់កម្ពុជា ការកសាងផែនការ ច្បាស់លាស់ និងការបំពេញបន្ថែម
ភ្នំពេញៈ ការសម្លឹងទៅមុខប្រកបដោយទស្សនវិទ្យា និងចក្ចុវិស័យច្បាស់លាស់ ទាមទារនូវផែនទីចង្អុលបង្ហាញផ្លូវត្រឹមត្រូវមួយ ស្របពេលកម្ពុជាកំពុងលេចត្រដែត ឡើងលើឆាកអន្តរជាតិ វត្តមានអគារពាណិជ្ជកម្ម លំនៅដ្ឋានបានដុះច្រូងច្រាងពេញទីក្រុង។ ប៉ុន្តែលើវិថីឆ្ពោះទៅមុខ ដើម្បីសម្រេចបានវិបុលភាពបន្ថែម ទាមទារនូវការដើរតាមលំអានមួយ ដែលឈរលើមូលដ្ឋានច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងប្រកបដោយទស្សនភ្លឺស្វាងជាងមុន ស្របពេលរាជរដ្ឋាភិបាលបាន និងកំពុងធ្វើការកែលំអរទាំងរចនាសម្ព័ន្ឋរឹ់ង និងទន់បណ្តើរៗហើយ។ អ្នកជំនាញអន្តរជាតិបានចង្អុលបង្ហាញ នូវទស្សនវិស័យចំនួនបី ដែលវានឹងជួយជំរុញ កំនើនសេដ្ឋកិច្ចកម្ពុជាផង ធ្វើឲ្យមានសុខកាយសប្បាយចិត្តផង និងទទួលបាននូវវិបុលភាព...