សុខភាព និង ផ្លូវភេទ
ការទទួលទានផ្លែប៉ោម ២ផ្លែក្នុងមួយថ្ងៃ ជៀសផុតពីជំងឺគាំងបេះដូង
ក្រុមអ្នកស្រាវជ្រាវជនជាតិអាមេរិកបានរកឃើញថា ស្ត្រីដែលអស់រដូវ មានគ្រោះថ្នាក់ខ្ពស់ក្នុងការកើតជំងឺគាំងបេះដូងនិងដាច់សសៃឈាមខួរក្បាល ក៏ប៉ុន្តែ ប្រសិនបើពួកគេបានទទួលទានផ្លែប៉ោម២ផ្លែ ក្នុងមួយថ្ងៃ នោះពួកគេអាចកាត់បន្ថយជាតិកូឡេស្តូរ៉លនៅក្នុងរាងកាយបាន២៥ភាគរយ។ យោងទៅតាមប្រភពពត៌មាន UPI.com បានឲ្យដឹងថា ក្រុមអ្នកស្រាវជ្រាវមួយក្រុមនៅមហាវិទ្យាល័យនៃរដ្ឋហ្លរីដា បាននិយាយថាការសិក្សាបានពឹងផ្អែកទៅលើ ការពិនិត្យសុខភាពរបស់ស្ត្រីចំនួន ១៦០នាក់ដែលពួកគេទាំងនោះ ដល់អាយុអស់រដូវ។ នៅក្នុងនោះផងដែរស្ត្រីចំនួន ៨០នាក់ត្រូវបានឲ្យទទួលទានផ្លែប៉ោមក្រៀមចំនួន ៧៥ក្រាម ស្មើនឹងផ្លែប៉ោមស្រស់ ២ផ្លែ ក្នុងមួយថ្ងៃ ចំណែកស្ត្រីចំនួន៨០នាក់ទៀតបានទទួលទានផ្លែ...