សុខភាព និង ផ្លូវភេទ
ប្រយ័ត្ន! មិនគួរញ៊ាំទឹក ក្នុងខណៈពេល ៥ នេះឡើយ
ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថា ការទទួលទានទឹកច្រើនពេកអាចបង្កផលប៉ះពាល់ជាច្រើនចំពោះសុខភាព។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីស្ថានភាពចំនួន ៦ ដែលអ្នកមិនគួរទទួលទានទឹក ៖ ១. ភ្លាមៗមុនពេលចូលគេង យ៉ាងហោចណាស់មានមូលហេតុចំនួន ២ ដែលអ្នកគួរចៀសវាងទទួលទានទឹកមុនពេលចូលគេង។ ការទទួលទានទឹកមុនពេលចូលគេងអាចបង្កការរំខានដល់ដំណេករបស់អ្នក។ អ្នកអាចនឹងឈឺនោមញឹកកំឡុងពេលយប់ ហើយពិបាកគេងលក់វិញ ឬត្រូវការពេលយូរដើម្បីគេងលក់ម្ដងទៀត។ តម្រងនោមរបស់ពួកយើងធ្វើការយឺតនៅពេលយប់បើប្រៀបធៀបនឹងកំឡុងពេលថ្ងៃ។ នេះហើយជាមូលហេតុដែលអ្នកអាចសម្គាល់ឃើញថាមុខនិងអវៈយវៈប្រែជាហើមៗនៅពេលព្រឹក។ ការទទួលទានទឹកអាចបង្កើនអាការៈទាំងនេះ។ ២. កំឡុងពេលធ្វើលំហាត់ប្រាណខ្លាំងក្លា យោងតាមអ្នកវិទ្យាសាស្ត្រជាច្រើនបានឱ្យដឹងថា...