ជំងឺដាច់សរសៃឈាមខួរក្បាល ដែលភាសាបច្ចេកទេសហៅថា (stroke) គឺមូលហេតុចម្បងដែលអាចបណ្តោល ឲ្យអ្នកជំងឺត្រូវពិការភាព ឬក៏ស្លាប់ ជាប់ចំណាត់ថ្នាក់ទី២ នៅក្នុងចំណោមជំងឺ ដ៏កាចសាហាវផ្សេងៗទៀត។ ក្នុងពេលបច្ចុប្បន្ននេះ ជំងឺដាច់សរសៃឈាមខួរក្បាល កំពុងតែកើនឡើងយ៉ាងខ្លាំង នៅទូទាំងពិភពលោក ហើយសូម្បីតែមនុស្សវ័យក្មេងក៏អាចកើតមានដែរ។ អ្វីដែលគួរឲ្យបារម្ភខ្លាំងបំផុតនោះ ដោយសារតែខ្វះការយល់ដឹង ទើបអ្នកជំងឺជាច្រើនត្រូវបានគេ ធ្វើរោគវិនិច្ឆ័យឃើញយឺតពេល ហើយប្រឈមនឹងការស្លាប់។ តែទោះជាយ៉ាងណា ជំងឺដាច់សរសៃឈាមខួរក្បាល អាចការពារបាន...
បើយោងតាមការសិក្សាមួយ ដោយសាកលវិទ្យាល័យក្រិច (Greece) បានឲ្យដឹងថា ការប្រញាប់ចូលគេងលឿនពេក ក្រោយពេលទទួលទាន អាហារភ្លាមៗ អាចបង្កើនហានិភ័យនៃ ជំងឺដាច់សរសៃឈាមខួរក្បាល។ បើទោះបីជាក្រោយពេល ទទួលទានបាយហើយ អ្នកមានអារម្មណ៍ងងុយគេងក៏ដោយ ក៏ប៉ុន្តែអ្នកឯកទេសផ្នែកសុខភាព បានព្រមានថា ការគេងភ្លាមៗក្រោយពេល ទទួលទានអាហាររួច ជាពិសេសពេលល្ងាច អាចបង្កគ្រោះថ្នាក់ ដល់សុខភាពខ្លាំងបំផុត ៕