សុខភាព និង ផ្លូវភេទ
មួយថ្ងៃដើរ ១ម៉ឺនជំហ៊ាន អាចជៀសផុតពីជំងឺ ៥ប្រភេទ
កង្វះលំហាត់ប្រាណគឺជា មូលហេតុចម្បងដែលបណ្តោលឲ្យ មនុស្សឆាប់ស្លាប់បំផុត ដោយសារតែបញ្ហាខ្លាញ់ សម្ពាធឈាមឡើងខ្ពស់ បញ្ហាបេះដូង និងកើតជំងឺផ្សេងៗ។ ផ្ទុយទៅវិញប្រសិនបើអ្នក ធ្វើលំហាត់ប្រាណទៀងទាត់ អ្នកនឹងមានសុខភាពល្អ ហើយអាចចៀសបញ្ហាទាំងអស់នេះ។ បើយោងតាមគេហទំព័រ boldsky បានបង្ហាញថា ការធ្វើលំហាត់ប្រាណដើរដោយថ្មើរជើង មួយថ្ងៃ១ម៉ឺនជំហ៊ាន អាចជៀសផុតពីជំងឺ៥មុខ។ ១.បញ្ហាបេះដូងការដើរ គឺជាលំហាត់ប្រាណមួយ ដែលជួយឲ្យចង្វាក់បេះដូង ដំណើរការបានល្អ ហើយជៀសផុតពីបញ្ហាផ្សេងៗ។...