សិល្បៈ និង កម្សាន្ត
លែងត្រីដែលមានប្រភពពីក្រៅប្រទេសជាពិសេសអាម៉ាហ្សូន ចូលក្នុងដែនទឹកធម្មជាតិ អាចបង្កវិនាសកម្មដាច់ពូជត្រីកម្រតែម្តង
រដ្ឋបាលជលផល បានអំពាវនាវឱ្យបងប្អូនដែលកំពុងចិញ្ចឹមប្រភេទត្រី ឬវារីសត្វមានប្រភពពីក្រៅប្រទេស សូមថែរក្សាឱ្យបានខ្ជាប់ខ្ជួន ចៀសវាងលែង ឬធ្វេសប្រហែលឱ្យរួចចូលក្នុងដែនទឹកធម្មជាតិ។ ការអំពាវនាវនេះ បន្ទាប់ពីថ្មីៗ មានបងប្អូនខ្លះបានលែងត្រីដែលមានប្រភពពីក្រៅប្រទេស ចូលក្នុងដែនទឹកធម្មជាតិ សកម្មភាពនេះ អាចនឹងបង្កហានិភ័យដល់មច្ឆជាតិក្នុងស្រុក។ វារីសត្វ ឬប្រភេទត្រីដែលមានប្រភពពីក្រៅប្រទេស មួយចំនួនជាប្រភេទកាច ស៊ីសាច់ជាអាហារ ឬសាយកូនលឿន ប្រសិនបើប្រភេទត្រី ឬវារីសត្វទាំងនោះ មានវត្តមានកាន់តែច្រើននៅក្នុងដែនទឹកធម្មជាតិ វានឹងស៊ីត្រីក្នុងធម្មជាតិ ដណ្តើមទីជម្រក...