ព្រឹត្តិការណ៍
តើ «តាកឹង» ក្នុងឃ្លាពាក្យសូត្រ ពេលបោះបាយបិណ្ឌ ក្នុងរដូវភ្ជុំ ជានរណា?
បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យប្រពៃណី ដែលពុទ្ធបរិស័ទម្នីម្នាទៅវត្ត ដើម្បីឧទ្ទិសជូនដល់ដូនតាដែលបានចែកឋានទៅ ដែលជាសាច់ញាតិទាំង ៧សណ្ដាន និងមានទំនាក់ទំនងពីមុន មកជាមួយនឹងសាមីខ្លួនដែលនៅរស់។ ពួកគេត្រូវរៀបចំបាយ ម្ហូបយកទៅប្រគេនព្រះសង្ឃ ដើម្បីសូត្រធម៌ជាកិច្ចចម្លងម្ហូប អាហារទាំងនោះទៅកាន់ សាច់ញាតិរបស់ពួកគេ។ ដោយឡែកពិធីបុណ្យភ្ជុំបិណ្ឌ ក៏ត្រូវបានគេហៅថាជា «ពិធីសែនដូនតា» មានប្រវត្តិតាំងពីសម័យមុនអង្គរមកម៉្លេះ ដែលបានចារ លើសិលាចារឹក កាលពីចុងសតវត្សទី ៩ ដែលរកឃើញនៅថ្នល់បារាយ...