បច្ចេកវិទ្យា
តូយ៉ូតា នឹងផលិតរថយន្ត ក្នុងចំនួនកំណត់ត្រា៨០ ម៉ឺនគ្រឿងក្នុងខែមករា
បរទេស៖ ក្រុមហ៊ុនផលិតរថយន្តយក្សរបស់ជប៉ុន Totoya Motor Co កាលពីថ្ងៃពុធម្សិលមិញនេះបានប្រកាសថា នឹង ធ្វើការផលិតរថយន្តក្នុងចំនួនដល់៨០ម៉ឺនគ្រឿងចេញពីគ្រប់រោងចក្រទាំងអស់សម្រាប់ខែមករា។ ចំនួននេះគឺជាកំណត់ត្រាមិនធ្លាប់មានជាប្រចាំខែ របស់ក្រុមហ៊ុនខណៈដែលឧស្សាហកម្មផលិតរថយន្តរបស់ សកលលោកកំពុងបន្តជួបកង្វះខាត។ ក្រុមហ៊ុនបានបញ្ជាក់ដែរថា៖ពួកយើងនឹងនៅតែបន្តចំនួន ផលិតកម្មជាបន្តទៀតហើយរំពឹងទុកថានឹងអាចបង្កើនចំនួនផលិតដល់ទៅ៩លានគ្រឿង នៅក្នុងឆ្នាំនេះគិតត្រឹមថ្ងៃទី៣១ខែមិនាឆ្នាំ២០២២។ គួរឲ្យដឹងដែរថាទំហំនៃការផលិតរថយន្តប្រមាណជា៨០ ម៉ឺនគ្រឿងនេះគឺជាចំនួនដែលមានកម្រិតលើស៦ម៉ឺន ពីការផលិតរថយន្តកាលពីពេលវេលាដូចគ្នាកាលពីឆ្នាំទៅ៕ ប្រែសម្រួល៖ស៊ុនលី