ព័ត៌មានអន្តរជាតិ
តេឡេស្កុបអវកាសអឺរ៉ុប ផ្តិតបានរូបភាពកាឡាក់ស៊ី ភ្លឺចាំងដ៏កម្របំផុត
អាល្លឺម៉ង់៖ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា អ្នកវិទ្យាសាស្ត្រកាលពីថ្ងៃអង្គារបានបង្ហាញរូបភាពដំបូងដែលថតដោយតេឡេស្កុបអវកាសអឺរ៉ុប Euclid ដែលជាបណ្តុំនៃកាឡាក់ស៊ីចាំងចែង និងគួរឲ្យភ្ញាក់ផ្អើលមានច្រើនណាស់ដែលមិនអាចរាប់បាន។ រូបថតទាំងនេះត្រូវបានបង្ហាញដោយទីភ្នាក់ងារអវកាសអឺរ៉ុប ៤ខែបន្ទាប់ពីតេឡេស្កុបបានបាញ់បង្ហោះពី Cape Canaveral។ ទីភ្នាក់ងារនេះបាននិយាយថា ទោះបីជាទេសភាពឋានសួគ៌ទាំងនេះត្រូវបានគេសង្កេតឃើញពីមុនដោយតេឡេស្កុបអវកាស Hubble និងកន្លែងផ្សេងទៀតក៏ដោយរូបថតរបស់ Euclid ផ្តល់នូវរូបភាពតារាសាស្ត្រដ៏មុតស្រួចនៅទូទាំងផ្ទៃមេឃដ៏ធំបែបនេះ ហើយសម្លឹងមើលទៅឆ្ងាយទៅសកលលោកដ៏ឆ្ងាយ។ រូបភាពមួយ Euclid បានថតរូបភាពជាក្រុមនៃកាឡាក់ស៊ីចំនួន ១០០០...