ព័ត៌មានអន្តរជាតិ
ចិន ប្រឆាំងដាច់ខាត ចំពោះការគាំទ្រ របស់អាមេរិក ចំពោះក្រុមផ្តាច់ខ្លួន ឯករាជ្យតៃវ៉ាន់
ប៉េកាំង ៖ ចិន ប្រឆាំងដាច់ខាតរាល់ទម្រង់នៃអន្តរកម្មផ្លូវការរវាងសហរដ្ឋអាមេរិក និងតំបន់តៃវ៉ាន់ ប្រឆាំងដាច់ខាតរាល់ដំណើរទស្សនកិច្ចរបស់អ្នកបំបែកខ្លួន “ឯករាជ្យតៃវ៉ាន់” ទៅកាន់សហរដ្ឋអាមេរិក ក្នុងនាមណាមួយ ឬក្រោមលេសណាមួយ ហើយប្រឆាំងដាច់ខាត ចំពោះទម្រង់ណាមួយនៃការយល់ឃើញ និងការគាំទ្ររបស់សហរដ្ឋអាមេរិក។ អ្នកនាំពាក្យបានធ្វើការកត់សម្គាល់ ដើម្បីឆ្លើយតបទៅនឹងអ្វី ដែលហៅថាការឈប់សម្រាក នៅទីក្រុងញូវយ៉ក របស់លោក Lai Ching-te អនុមេដឹកនាំនៃតំបន់តៃវ៉ាន់ របស់ចិន...