ទីបេ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ថា លោក ហ្ស៊ី ជិនពីងប្រធានាធិបតីចិន បានធ្វើទស្សនកិច្ចនៅតំបន់ដែលមានបញ្ហានយោបាយនៅទីបេ ដែលជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់មេដឹកនាំចិនក្នុងរយៈពេល៣០ ឆ្នាំ ។ ប្រធានាធិបតីបានស្ថិតនៅក្នុងទីបេ ចាប់ពីថ្ងៃពុធដល់ថ្ងៃសុក្រនេះ ប៉ុន្តែដំណើរទស្សនកិច្ចនេះត្រូវបានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅថ្ងៃសុក្រនេះ ដោយសារតែភាពរសើបនៃដំណើរនេះ ។ ប្រទេសចិន ត្រូវបានគេចោទប្រកាន់ថា បានគាបសង្កត់សេរីភាពខាងវប្បធម៌ និងសាសនានៅក្នុងតំបន់ដាច់ស្រយាល...
បរទេស៖ មន្ត្រីជាន់ខ្ពស់ចិនប្រចាំនៅតំបន់ទីបេ តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃសៅរ៍នេះថា ប្រទេសចិន នឹងធ្វើការលើកកម្ពស់ការដឹកនាំ របស់បក្សកុម្មុយនិស្តនៅតំបន់ទីបេ ដើម្បីពង្រឹងបន្ថែមនូវការអភិវឌ្ឍសេដ្ឋកិច្ច និងណែនាំសង្គមទីបេ ដោយអនុលោមតាមលទ្ធិសង្គមនិយម។ កងទ័ពចិនបានចូលក្នុងតំបន់ទីបេ នៅក្នុងឆ្នាំ១៩៥០ ហើយមួយឆ្នាំក្រោយមក រដ្ឋាភិបាលចិន បានទទួលបានការគ្រប់គ្រង ជាផ្លូវការលើតំបន់នោះ និងអ្នកទីបេដែលជឿមុតមាំលើព្រះពុទ្ធសាសនា។ ចំណែកសម្តេចសង្ឃ ដាឡៃឡាម៉ា បានភៀសព្រះអង្គចេញពីតំបន់ទីបេ នៅក្នុងឆ្នាំ១៩៥៩ ក្រោយបរាជ័យក្នុងការបះបោរមួយ...