សុខភាព និង ផ្លូវភេទ
ការសិក្សា៖ ការនាំកូនរបស់អ្នក ទៅខាងក្រៅ នៅតំបន់ធម្មជាតិ ត្រឹមតែ ១០នាទីក្នុងមួយថ្ងៃ អាចបញ្ឈប់ការរអ៊ូរទាំបានច្រើន
ការសិក្សាស្រាវជ្រាវមួយបានបង្ហាញថា គ្រាន់តែឳពុកម្តាយចំណាយពេល ជាមួយកូនរបស់ខ្លួនរយៈពេល ១០ នាទីបន្ថែមនៅខាងក្រៅនៅតំបន់ធម្មជាតិ អាចជួយកាត់បន្ថយការខឹងសម្បារ ចំពោះកុមារតូចៗ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ កុមារមានទំនាក់ទំនង ជាមួយធម្មជាតិកាន់តែច្រើន ក្នុងកំឡុងពេលការចាក់សោរមេរោគCOVID-19 ដំបូងត្រូវបានគេរកឃើញថា មានអាកប្បកិរិយាល្អ និងសុខុមាលភាពទូទៅ។ ទីធ្លាបៃតងត្រូវបានគេជឿថា អាចជួយការពារកុមារតូចៗ ប្រឆាំងនឹងផលប៉ះពាល់សុខភាពផ្លូវចិត្ត នៃការខកខាន មិនបានទៅសាលារៀន ទម្លាប់ប្រចាំថ្ងៃ និងមិត្តភាព។...