ព័ត៌មានអន្តរជាតិ
អូស្ត្រាលី៖ កិច្ចព្រមព្រៀងជំនួញ នឹងផ្តល់ផលប្រយោជន៍ ដល់សហភាពអឺរ៉ុប ក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក
បរទេស៖ រដ្ឋមន្ត្រីពាណិជ្ជកម្មអូស្ត្រាលី បាននិយាយថា កិច្ចព្រមព្រៀងជំនួញ អូស្ត្រាលីនិងសហភាពអឺរ៉ុប នឹងផ្តល់មានផលប្រយោជន៍ ទាំងសងខាង និងអនុញ្ញាតឲ្យសមាជិកសហភាពអឺរ៉ុប មានវត្តមានកាន់តែខ្លាំងឡើង នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ស្របពេលទីក្រុងកង់ប៉េរ៉ា លុបចោលកិច្ចព្រមព្រៀងនាវាមុជទឹក ៤០ពាន់លានដុល្លារ។ រដ្ឋមន្ត្រីពាណិជ្ជកម្មអូស្ត្រាលី លោក Dan Tehan នៅថ្ងៃពុធនេះ បានជំរុញសហភាពអឺរ៉ុប ឲ្យបោះជំហានទៅមុខ ជាមួយកិច្ចព្រមព្រៀងជំនួញ ដោយលោកបានមានប្រសាសន៍ថា...