សុខភាព និង ផ្លូវភេទ
ត្រសក់ អាចធ្វើឲ្យស្បែកមុខ ស្រស់ថ្លា
ដោយសារតែត្រសក់ជាបន្លែ ដែលសម្បូរទៅដោយវីតាមីន C កាល់ស្យូម ស៊ីលីកា និងប៉ូតាស្យូម ដូច្នេះហើយបានជាអ្នកដែល យកត្រសក់ធ្វើជាមុខម្ហូបជាប្រចាំ ត្រកូលមានស្បែកស្អាត សក់រលើបរលោងគ្រប់ពេលវេលា។ ត្រសក់មិនគ្រាន់តែល្អចំពោះ ស្បែកមុខប៉ុណ្ណោះទេ វានៅមានអត្ថប្រយោជន៍ផ្សេងៗ ច្រើនទៀតដែលយើងមិនបានដឹង។ ចំពោះសុភាពនារីដែលអង្គុយ នៅពីមុខកុំព្យូទ័រពេញមួយថ្ងៃ រហូតទាល់តែផ្សារភ្នែក ហើមភ្នែកដូចខ្លាឃ្មុំនៅពេលត្រឡប់ មកដល់ផ្ទះវិញបើបានចិតត្រសក់ ជាបន្ទះស្តើងៗមកបិទនោះលើ ត្របកភ្នែកប្រមាណ២០នាទី ពេលនោះអំបិលរ៉ែនឹងជ្រាបចូលទៅក្នុង...