សុខភាព និង ផ្លូវភេទ
ត្រីសាម៉ុង ផ្លាស់ប្តូរហ្សែន ដំបូងបង្អស់ មានលើចានអាហារ ពេលល្ងាច នៅអាមេរិក ក្នុងពេលឆាប់ៗនេះ
អាមេរិក៖យោងតាមក្រុមហ៊ុនជីវបច្ចេកវិទ្យា ដែលអភិវឌ្ឍផលិតផល បាននិយាយថា ត្រីសាម៉ុងដែលផ្លាស់ប្តូរហ្សែនដំបូងបង្អស់ មិនយូរប៉ុន្មាននឹងលេចចេញ នៅលើចានអាហារ ពេលល្ងាចនៅសហរដ្ឋអាមេរិក បន្ទាប់ពីវាត្រូវបានគេសម្អាត សម្រាប់ទទួលទាន នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ លោកស្រី Sylvia Wulf នាយកប្រតិបត្តិក្រុមហ៊ុន AquaBounty Technologies ជាក្រុមហ៊ុននៅពីក្រោយនេះបាននិយាយថា ត្រីសាម៉ុង “Salmon” នឹងទៅភោជនីយដ្ឋាន និងសេវាកម្មបរិភោគអាហារនៅកណ្តាលខាងលិច និងខាងកើត។...