ប្លែកៗ
ត្រី Barbourisia rufa ផ្លាស់ប្តូររាងត្រូវប្រទះឃើញហែលទឹក ជម្រៅជាង ២០០០ម៉ែត្រ ពីក្រោមផ្ទៃទឹកនាឆ្នេរសមុទ្រ កាលីហ្វ័រញ៉ា
កាលីហ្វ័រញ៉ា៖ត្រី Barbourisia rufa ពណ៌ទឹកក្រូចដែលផ្លាស់ប្តូររាង ត្រូវបានអ្នកវិទ្យាសាស្ត្រប្រទះឃើញនៅវិទ្យាស្ថានស្រាវជ្រាវអាងចិញ្ចឹមត្រី Monterey Bay នៅនាយឆ្នេរសមុទ្រកាលីហ្វ័រញ៉ាដែលជាការរកឃើញគួរឲ្យកត់សម្គាល់ចាប់តាំងពីមានតែ ១៨ក្បាលប៉ុណ្ណោះត្រូវបានគេឃើញក្នុងកំឡុងពេលការស្រាវជ្រាវអស់រយៈពេលជាង៣ទសវត្សរ៍ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ នាពេលថ្មីៗនេះនារីម្នាក់នេះបានសង្កេតឃើញនៅនាយសមុទ្រ Monterey Bay ហែលក្នុងជម្រៅទឹក ២០១១ ម៉ែត្រពាក់កណ្ដាលក្រោមផ្ទៃទឹក ខណៈអ្នកស្រាវជ្រាវកំពុងប្រើប្រាស់នាវាមុជទឹកពីចម្ងាយដើម្បីសិក្សាពីជម្រៅនៃមហាសមុទ្រប៉ាស៊ីហ្វិក។ វិទ្យាស្ថានស្រាវជ្រាវអាងចិញ្ចឹមត្រី Monterey Bay បានសរសេរថា ត្រី...