ប្លែកៗ
រស់នៅក្នុងជីវិតខ្ពស់! ការសិក្សា៖ពពួកប្រភេទថនិកសត្វ និងបក្សី មានការវិវត្ត លឿនជាង នៅតំបន់ភ្នំ
នូវែលសេឡង់៖អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Cambridge និយាយថា ការកើនឡើង និងការធ្លាក់ចុះនៃផ្ទៃផែនដីក្នុងរយៈពេល៣លានឆ្នាំចុងក្រោយនេះបានបង្ហាញពីការវិវត្តនៃបក្សី និងថនិកសត្វនាពេលបច្ចប្បន្ននេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ការសិក្សាស្រាវជ្រាវថ្មីមួយបានរកឃើញថា វាគួរឲ្យភ្ញាក់ផ្អើល ការកើនឡើងនេះមានឥទ្ធិពលកាន់តែច្រើនទៅលើការបង្កើតប្រភេទសត្វថ្មីដែលគេស្គាល់ថា ជាលក្ខណៈពិសេសជាងការប្រែប្រួល អាកាសធាតុ និងប្រវត្តិសាស្ត្រ។ អ្នកជំនាញនិយាយថា ការផ្លាស់ប្តូរសណ្ឋានដីក្នុងទម្រង់នៃការកើនឡើងនៃជួរភ្នំអាចបង្កើតជម្រកថ្មី និងតំបន់ពិសេស ដែលប្រភេទសត្វថ្មីវិវត្តនិងធ្វើពិពិធកម្ម។ ស្រាវជ្រាវបានបន្តថា ប្រភេទសត្វថ្មីប្លែកៗដែលវិវត្តនៅជួរភ្នំរួម មានសត្វសេកភ្នំជាសេក ដ៏ធំមួយត្រូវបានគេរកឃើញនៅតំបន់ Alpine របស់នូវែលសេឡង់...