ព័ត៌មានអន្តរជាតិ
មិនធម្មតា! មហាចិនបញ្ចប់ការសាងសង់ ស្ថានីយ៍វារីអគ្គិសនីធំជាងគេលំដាប់ទី២ នៅលើពិភពលោក
ប្រទេសចិនបានបញ្ចប់ការស្ថាបនាស្ថានីយ៍ វារីអគ្គីសនីធំជាងគេលំដាប់ទី ២ នៅលើពិភពលោក គឺ ស្ថានីយ៍វារីអគ្គីសនី Baihetan ដែលមានទីតាំងស្ថិតនៅលើដងទន្លេ Jingsha ដែលជាដៃទន្លេ Yangtze នៅភាគនិរតីនៃប្រទេសចិន។ ប្រតិបត្តិកររបស់គម្រោងនេះបាននិយាយថា សំណង់សំខាន់ៗត្រូវបានតំឡើងរួចរាល់អស់ហើយ ហើយម៉ាស៊ីនភ្លើងដំបូងគេគ្រោងនឹងដាក់ឱ្យដំណើរការនៅថ្ងៃទី ១ ខែកក្កដា។ ស្ថានីយ៍វារីអគ្គិសនីនេះត្រូវបានគេរំពឹងថានឹងត្រូវបានដាក់ឱ្យដំណើរការទាំងស្រុងនៅចុងឆ្នាំ ២០២២ ។ Baihetan គឺជាស្ថានីយ៍វារីអគ្គិសនីដែលមានកម្លាំង...